word
stringlengths
1
62
pos
stringclasses
47 values
pro
stringlengths
0
66
definition
stringlengths
1
2.93k
example
stringlengths
0
3.03k
ន.
[ក]
តួអក្សរទី១ក្នុងវគ្គទី១នៃអក្ខរក្រមព្យញ្ជនៈខ្មែរ។ តួអក្សរនេះមានឈ្មោះថា ក ហើយតាងឱ្យព្យញ្ជនៈ /ក/ មានអក្ខរសូរអន្តរជាតិ [k] ជាកណ្ឋជៈ មានសំឡេងក្នុងឋានបំពង់ក ជាសិថិល អឃោសៈ។
កិ.
[ក]
តាំងផ្ដើម, តាំងធ្វើ
កសាង, កកើត, កចេតិយ, កភូមិ។
ន.
[ក]
អវយវៈដែលតពីក្បាលទៅស្មា ឬទៅខ្លួននៃមនុស្សសត្វ
កមនុស្ស, កមាន់។
ក៏
ឈ.
[ក]
ពាក្យជាសន្ធានមានសំឡេងកញ្ឆក់ខ្លីសម្រាប់និយាយតប្រយោគដោយឡែក
អ្នកក៏ទៅ, ខ្ញុំក៏ទៅ, ធ្វើដូច្នេះក៏បាន, របស់នេះរូបក៏ល្អ តម្លៃក៏ថោក។
កក
គុ.កិ., គុ.
[កក]
កុះករ, តាន់តាប់, ជុំជិត, កុញ, ត្រៀបត្រា
មើលទៅឃើញមនុស្សកក, ឈរកក។
កកកុញ
គុ.កិ.
[កក-កុញ]
ច្រើនត្រៀបត្រា ច្រើនកុះករ ណែនណាន់តាន់តាប់
ពិធីបុណ្យអុំទូកមានមនុស្សច្រើនកកកុញ។
កកស្ទះ
កិ.
[កក-ស្ទះ]
មិនអាចផ្លាស់ទី រំកិល ងាក កម្រើក ឬ ធ្វើចលនាបាន ដោយសារមានរបស់គរជាប់បន្តគ្នា ឬ មនុស្សច្រើនណែនណាន់តាន់តាប់
ចរាចរណ៍កកស្ទះ។
កក
កិ.
[កក]
ប្រែពីរាវទៅជាខន់ ឬទៅជារឹង
ទឹកផ្ដើមកកនៅសីតុណ្ហភាពក្រោមសូន្យអង្សា។
កក
គុ.
[កក]
ដែលត្រជាក់ មិនក្ដៅ (ចំណីអាហារ)
បាយកក។
កក់
កិ.
[កក់]
ជម្រះសក់ឱ្យស្អាត
កក់សក់។
កក់
កិ.
[កក់]
ធ្វើឱ្យទទឹកជោក
ភ្លៀងកក់។
កក់
កិ.
[កក់]
បញ្ចាំទុកមុន, ឱ្យមុនជាការបញ្ចាំចិត្ត
ខ្ញុំបានកក់ប្រាក់ឱ្យគេរួចហើយ។
កក់
ន.
[កក់]
ឈ្មោះស្មៅទឹកមួយពួក សម្រាប់ប្រើជាធ្វើកន្ទេល
កក់មានច្រើនប្រភេទ គឺ កក់មូល, កក់ជ្រុង, កក់ចែងម៉ែង។ល។
កក់
ន.
[កក់]
ឈ្មោះប្រដាប់ម្យ៉ាងមានសណ្ឋានដូចផ្លែឈូកសម្រាប់ងូតទឹក
ទឹកធ្លាក់ចេញពីកក់។
កក់ក្ដៅ
កិ.
[កក់-ក្ដៅ]
ក្ដៅល្មម ក្ដៅស្រួល
ភួយនេះកក់ក្ដៅណាស់។
កករ
ន.
[ក-ក]
ផង់ឬកម្ទេចល្អិត ដែលនៅក្នុងសភាវៈរាវ មានទឹក, សុរា, ប្រេងជាដើម
កករប្រេង, ចិត្តកករល្អក់។
កករចិត្ត
ន.
[ក-ក-ចិត]
ចិត្តសៅហ្មងហាក់ដូចជាមានកករ។
កកាត
គុ.
[ក-កាត]
ដែលនៅសល់តិច, ដែលនៅសល់រលាបៗ
ទឹកសម្លនៅសល់កកាតនឹងបាតឆ្នាំង។
កកាយ
កិ.
[ក-កាយ]
កាយរឿយៗ; ជីកដីជារន្ធ, ជារូង, ជារង, ជារណ្ដៅដោយដៃ (មនុស្ស), ដោយជើង (សត្វ)
មនុស្សកកាយដី, មាន់កកាយដី, អណ្ដើកកកាយដី។
កកិចកកុច
គុ.
[ក-កិច-ក-កុច]
ដែលមានចិត្តវៀច, មានគំនិតគេចកែ
មនុស្សកកិចកកុច។
កកិត
កិ.
[ក-កិត]
ពាល់, ដដុស ឬប៉ះយ៉ាងស្រាល។
កកិល
កិ.
[ក-កិល]
ទៅដោយគូទពីកន្លែងមួយទៅកន្លែងមួយទៀត
មនុស្សខ្វិនកកិលដូចកូនក្មេង។
កកូរ
កិ.
[ក-កូ]
កូរញយៗ
កកូរត្រុំ ឬ កកូរសម្ល។
កកូរកកាយ
កិ.
[ក-កូ-ក-កាយ]
សសោះជ្រាវរាវរកអ្វីមួយ
គាត់យកដែកកកូរកកាយរករបស់អេតចាយ។
កកេបកកាប
គុ., កិ.
[ក-កេប-ក-កាប]
ដែលកខ្វេសកខ្វាសដោយខំប្រឹងដើរ ឬប្រឹងឡើងឱ្យបានឆាប់
ខំឡើងដើមឈើកកេបកកាប។
កកេរ
កិ.
[ក-កេ]
ខាំរឿយៗ ដើម្បីឱ្យដាច់
កកេរពោត, កណ្ដុរកកេរទូ។
កកេះ
កិ.
[ក-កេះ]
កេះរឿយៗ ដោយក្រចកជាដើម។
កកែកកកោក
គុ.កិ., ន.
[ក-កែក-ក-កោក]
សម្ដីនិយាយគ្នា ឮសូរកោកៗ ច្រើនដង។
កកែកករ
គុ.កិ., ន.
[ក-កែ-ក-ក]
សម្ដីនិយាយមិនច្បាស់លាស់ យ៉ាងដូចក្មេងតូចដែលទើបចេះស្ដី
កូនប្រុសខ្ញុំបានចេះស្ដីកកែកករហើយ។
កកែងកកោង
គុ., ន.
[ក-កែង-ក-កោង]
កិរិយាពុំគប្បី, កោង, ព្រហើន, ឥតមានលំអុតលំឱន។
កកែប
ន.
[ក-កែប]
អវយវៈសត្វចតុប្បាទពួកខ្លះ នៅត្រង់គន្លាក់កែងជើងខាងក្រោយគល់ក្រចកជាខាងក្រោមកែបទាំងគូ
កកែបគោ, កកែបក្របី។
កកោក
គុ.កិ., ឧ.
[ក-កោក]
សូរនិយាយខ្លាំងឥតក្រែងដែលឮកោកៗ
និយាយកកោក។
កកោស
កិ.
[ក-កោស]
កោសដោយធ្វេសប្រហែសឥតមានបំណងនឹងធ្វើឱ្យវត្ថុមួយនិងវត្ថុមួយរបករបោចខូចខាតឡើយ។
កកោះ
ន.
[ក-កោះ]
ឈ្មោះឈើមួយប្រភេទ មានខ្លឹមពណ៌ក្រមៅ ប្រើការធ្វើសសរផ្ទះ, ក្ដារក្រាល ឬក្ដារងឿ។
កក្កដ
ន.
[ក័ក-កៈ-ដៈ]
ឈ្មោះខែទី ៤ នៃសុរិយគតិ, មាន ៣១ ថ្ងៃ។ សព្វថ្ងៃប្រើជា កក្កដា ក៏រាប់ជាខែ ទី ៧ ដែរ។
កក្កដា
ន.
[ក័ក-កៈ-ដា]
ឈ្មោះខែទី ៧ តាមសុរិយគតិ មាន ៣១ ថ្ងៃ និងរាសីរូបក្ដាម។
កក្រិត
គុ.
[ក-ក្រិត]
ពាក្យសម្រាប់ញ៉ាំងពាក្យខ្មៅឱ្យប្លែកឡើង
មនុស្សនោះខ្មៅកក្រិត គឺខ្មៅឥតរសជាតិ។
កក្រើក
កិ.
[ក-ក្រើក]
កម្រើក, រញ្ជួយ, របើកឡើង។
កក្រើកញាប់ញ័រ
កិ.
[ក-ក្រើក-ញាប់-ញ័រ]
កក្រើកញ័រយ៉ាងញាប់សព្វអន្លើ។
កក្រើករំជួល
កិ.
[ក-ក្រើក-រំ-ជួល]
កក្រើករញ្ជួយជ្រួលច្របល់។
កក្រើករំពើក
កិ.
[ក-ក្រើក-រំ-ពើក]
កក្រើកខ្លាំង, ជ្រួលច្របល់ខ្លាំង។
កក្រោះ
គុ.
[ក-ក្រោះ]
ដែលឥតរសជាតិ
សោះកក្រោះ។
កក្លាក់
គុ.កិ.
[ក-ក្លាក់]
ច្រើននិយាយផ្សំជាមួយនឹងពាក្យ ហៀរ
ហៀរកក្លាក់។
កក្លូក
គុ.កិ.
[ក-ក្លូក]
ដែលរាវខ្លាំង, ដែលមានទឹកច្រើន
រាវកក្លូក។
កក្អាក
គុ.កិ.
[ក-ក្អាក]
ដែលឮសូរក្អាកៗ ច្រើនដង (សើច)
សើចកក្អាក។
កក្អាកកក្អាយ
គុ., គុ.កិ.
[ក-ក្អាក-ក-ក្អាយ]
ក្អាកក្អាយខ្លាំង, សប្បាយរីករាយខ្លាំង។
កក្អាយ
ប.
[ក-ក្អាយ]
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ កក្អាក
សើចកក្អាកកក្អាយ។
កក្អិច
គុ.កិ.
[ក-ក្អិច]
ពាក្យសម្រាប់ចម្រើនពាក្យមាត់ឱ្យប្លែកឡើង (ត្រី)
ត្រីមាត់កក្អិច។
កក្អិច
ប.
[ក-ក្អិច]
ពាក្យសម្រាប់និយាយផ្សំនឹង កក្អៀក ថា កក្អិចកក្អៀក គឺ ឮសូរមាត់សើចច្រើនពុំដាច់សូរ
សើចលេងកក្អិចកក្អៀក។
កក្អិល
គុ.កិ., គុ.
[ក-ក្អិល]
ពាក្យសម្រាប់ចម្រើនកិរិយាដែលនៅមានកម្លាំងចិត្តឱ្យប្លែកឡើង
និយាយកក្អិល, សម្ដីកក្អិល។
កក្អឹក
គុ.កិ., គុ.
[ក-ក្អឹក]
ក្អឹកៗច្រើនដងមិនដាច់សូរ
សើចកក្អឹក។
កក្អៀក
គុ.កិ., ឧ.
[ក-ក្អៀក]
ក្អៀកៗច្រើនដងមិនដាច់សូរ
សើចកក្អៀក។
កក្អៀច
គុ.កិ.
[ក-ក្អៀច]
ពាក្យសម្រាប់ចម្រើនពាក្យចុះឱ្យប្លែកឱ្យច្រើនឡើង (ដង្កូវ)
ដង្កូវចុះកក្អៀច។
កខិកកខក់
កិ.
[ក-ខិក-ក-ខក់]
ឈ្លក់; រង្គោះ។
កខិបកខុប
គុ.កិ., គុ.
[ក-ខិប-ក-ខុប]
ដែលមានចិត្តអរ ព្រោះបានរបស់ជាទីគាប់ចិត្ត
អរកខិបកខុប។
កខឹក
គុ.កិ., ឧ.
[ក-ខឹក]
ខឹកៗ ច្រើនដងមិនដាច់សូរ ហើយញាប់រន្ថាន់ (សើច)
សើចកខឹក។
កខុប
ន.
[ក-ខុប]
ឈ្មោះសត្វល្អិតមួយប្រភេទ រូបដូចកន្លាតតែនៅក្នុងទឹក។
កខូស
ឧ.
[ក-ខូស]
(ម.ព. រខូស)។
កខ្វក់
គុ.
[ក-ខ្វក់]
ដែលគគ្រិចមិនស្អាត, ដែលស្មោកគ្រោក។
កខ្វិក
ប.
[ក-ខ្វិក]
សម្រាប់និយាយផ្សំជាមួយនឹងពាក្យ កខ្វក់
កខ្វិកកខ្វក់។
កខ្វេសកខ្វាស
គុ.កិ., គុ.
[ក-ខ្វេស-ក-ខ្វាស]
ដែលមានដំណើរខ្វេសខ្វាសរឿយៗ
វារកខ្វេសកខ្វាស។
កង
គុ.កិ., គុ.
[កង]
ដែលឮស៊ានរំពង, អឺងកង
ឮសូរកងរំពង, យំកងរំពង, ហ៊ោកងរំពង។
កង
កិ.
[កង]
ចាប់ត្រកង; ធ្វើឱ្យមូលជាវង់
កងចំបើងមួយកង, គោកងកន្ទុយ។
កង
ន.
[កង]
ពួក, ក្រុម, សង្កាត់, ចង្កោម
កងទ័ព, កងឃុំ, កងខេត្ត, កងធម៌។
កងកម្លាំង
ន.
[កង-កំ-ឡាំង]
ក្រុមមនុស្សដែលមានភារកិច្ចការពារសុវត្ថិភាព ឬសន្តិសុខ
កងកម្លាំងការពារព្រំដែន, កងកម្លាំងរក្សាសន្តិភាព។
កងកម្លាំងប្រដាប់អាវុធ
ន.
[កង-កំ-ឡាំង-ប្រ-ដាប់-អា-វុត]
បន្សំរវាងកងទ័ពជើងគោក ជើងទឹក និងជើងអាកាសរបស់ប្រជាជាតិមួយ
កងកម្លាំងប្រដាប់អាវុធកម្ពុជា។
កងកាំភ្លើងធំ
ន.
[កង-កាំ-ភ្លើង-ធំ]
ក្រុមទាហានដែលមានជំនាញ និងទទួលភារកិច្ចបញ្ជាកាំភ្លើងធំ
គាត់ជាមេបញ្ជាការកងកាំភ្លើងធំ។
កងទ្រនាប់
ន.
[កង-ទ្រ-នាប់]
កងទ្រនាប់ដាក់ចន្លោះក្បាលខ្ចៅសម្រាប់រឹតបន្តឹងខ្ចៅ
កងទ្រនាប់ខ្ចៅសង្កសីប្រក់ដំបូល, កងទ្រនាប់ខ្ចៅឡាន។
កងទ័ពជើងទឹក
ន.
[កង-ទាប់-ជើង-ទឹក]
អង្គភាពកងទ័ពដែលមានកាតព្វកិច្ចធ្វើប្រតិបត្តិការនៅលើដែនទឹក ដែនសមុទ្រជាដើម
មេបញ្ជាការកងទ័ពជើងទឹក។
កងនាវា
ន.
[កង-នា-វា]
អង្គភាពកងទ័ពដែលជាផ្នែកមួយនៃកងទ័ពជើងទឹក មានជំនាញខាងនាវាចរណ៍។
កងរាជអាវុធហត្ថ
ន.
[កង-រាច-អា-វុត-ហ័ត]
ផ្នែកនៃកងយោធពលខេមរភូមិន្ទដែលមានស្វ័យភាពក្នុងកិច្ចអនុវត្តច្បាប់លើពលរដ្ឋស៊ីវិលនិងយោធា
កងរាជអាវុធហត្ថលើផ្ទៃប្រទេស, កងរាជអាវុធហត្ថខេត្ត។
កងរឹត
ន.
[កង-រឹត]
ប្រដាប់រឹតបន្តឹងសាច់ក្រណាត់ មានសណ្ឋានជារង្វង់ប្រើក្នុងការដេរប៉ាក់
កងរឹតប្រើខ្ចៅមួល។
កងអន្តរាគមន៍
ន.
[កង-អន់-តៈ-រ៉ា-គំ]
កងកម្លាំងដែលមានភារកិច្ចជួយសម្របសម្រួលក្នុងបញ្ហាសន្តិសុខឬគ្រោះអាសន្នណាមួយ
កងអន្តរាគមន៍ពិសេស, កងអន្តរាគមន៍រថពាសដែក, កងអន្តរាគមន៍ជើងទឹក។
កង
ន.
[កង]
ប្រដាប់មានវង់មូលសម្រាប់ពាក់ប្រហក
កងដៃ, កងជើង, កងក្រវិល។
កងក
ន.
[កង-ក]
គ្រឿងអលង្ការម៉្យាងសម្រាប់ពាក់នៅនឹងក មានសណ្ឋានជារង្វង់ធ្វើពីវត្ថុធាតុផ្សេងៗ
ខ្មែរបុរាណនិយមពាក់កងក។
កងទងឈូក
ន.
[កង-ទង-ឈូក]
គ្រឿងអលង្ការមួយប្រភេទធ្វើពីលោហៈដែលផ្នែកខាងចុងទាំងពីរខាងទល់មុខគ្នារចនាដូចផ្កាឈូកក្រពុំសម្រាប់ពាក់នៅកជើងនៃអ្នករបាំបុរាណខ្មែរ ហើយក៏មានពាក់នៅកដៃផងដែរ
កងទងឈូកក៏មានពាក់លម្អកជើងកូនក្រមុំក្នុងពិធីមង្គលការដែរ។
កងរាក់
ន.
[កង-រាក់]
កងដៃមួយប្រភេទ ដែលមានមុខកាត់បីជ្រុងរាងដូចទ្រនុងខ្នងសត្វពស់ដោយមានឆ្លាក់ក្បាច់ភ្ញី។
កង
ន.
[កង]
ឈ្មោះនំមួយប្រភេទធ្វើពីម្សៅដំណើប លុញជារាងកងបង់ខ្លាញ់ រួចយកទៅជ្រលក់ទឹកស្ករត្នោតរំងាស់លាយល្ងសពីលើ។
កង់
ន.
[កង់]
(ព.សា.) យានកង់ពីរដែលអាចប្រព្រឹត្តទៅមុខបានដោយសារឈ្នាន់, ច្រវាក់ថាសជាដើមដែលដាក់ទាក់ទងគ្នាជាមួយនឹងដុំនៃកង់ក្រោយនិងដុំកណ្ដាល; ទោចក្រយាន។
កង់
ន.
[កង់]
ប្រដាប់រទេះមានវង់ព័ទ្ធជុំវិញចុងកាំ
កង់រទេះ។
កង់
ន.
[កង់]
អ្វីៗដែលកាត់ជាកំណាត់ជាដុំខ្លីៗ
ត្រីមួយកង់។
កង់
ន.
[កង់]
ឈ្មោះនំមួយប្រភេទមានសណ្ឋានដូចកង់
នំកង់។
កងៗ
ឧ.
[កង-កង]
(ម.ព. ឡងៗ)។
កងកន់
ន.
[កង-កន់]
គ្រឿងប្រដាប់ដែលធ្វើពីមាស, ប្រាក់ ឬស្ពាន់ មានរង្វង់មូលសម្រាប់ស៊កបញ្ចូលត្រង់ដើមដៃឬកជើង
ស្ត្រីល្ខោនហ្លួងពាក់សង្វារកងកន់។
កងកេង
ន.
[កង-កេង]
(ម.ព. កេងកង ១)។
កងគ្រាប់
ន.
[កង-គ្រាប់]
ផ្នែកមេកានិកសម្រាប់ទ្រទ្រង់ផ្នែកមួយទៀតដែលមានចលនារង្វិលជុំវិញអ័ក្ស ដើម្បីជួយសម្រួលចលនានិងកាត់បន្ថយការកកិត។
កងចល័ត
ន.
[កង-ចៈ-ឡាត់]
ក្រុមយុវជននៅក្នុងសម័យខ្មែរក្រហមដែលអាចចល័តពីកន្លែងមួយទៅកន្លែងមួយសម្រាប់ការងារបង្កបង្កើនផល។
កងចៅ
ន.
[កង-ចៅ]
ពួកស្ត្រីខ្ញុំរាជការក្នុងព្រះបរមរាជវាំង ធ្វើការពួកបាវ (ស្ត្រីទាំងនេះកាលពីបុរាណគេជ្រើសរើសយកតែកូនចៅពល ឬរបឹប)។
កងឈ្លប
ន.
[កង-ឈ្លប]
ក្រុមស៊ើបការនៅក្នុងសម័យខ្មែរក្រហម។
កង់ឌុប
ន.
[កង់-ឌុប]
(ព.សា.) មធ្យោបាយដឹកជញ្ជូនដោយកង់យកថ្លៃឈ្នួល
របររត់កង់ឌុបមាននៅទសវត្សរ៍ឆ្នាំ១៩៨០។
កងទ័ព
ន.
[កង-ទាប់]
ក្រុមមនុស្សត្រៀមច្បាំងនឹងសត្រូវ, ឬសេនារេហ៍ពលដែលមានកាតព្វកិច្ចការពារជាតិ, មាតុភូមិ រកសន្តិសុខជូនប្រជាជន និងស្រុកទេស។
កងទ័ពជើងគោក
ន.
[កង-ទាប់-ជើង-គោក]
អង្គភាពកងទ័ពដែលមានកាតព្វកិច្ចធ្វើប្រតិបត្តិការនៅលើដែនគោក
កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទបានបញ្ចប់ការហ្វឹកហ្វឺនជំនាញបោសសម្អាតមីន។
កងទ័ពអាកាស
ន.
[កង-ទាប់-អា-កាស]
អង្គភាពកងទ័ពដែលមានកាតព្វកិច្ចធ្វើប្រតិបត្តិការក្នុងដែនអាកាស។
កង់ទីន
ន.
[កង់-ទីន]
(ម.ព. អាហារដ្ឋាន)។
កង់បី
ន.
[កង់-បី]
(ព.សា.) មធ្យោបាយដឹកជញ្ជូនដោយរ៉ឺម៉កដែលអូសដោយម៉ូតូដឹកអ្នកដំណើរយកថ្លៃឈ្នួល។ ថ្វីបើចំនួនកង់មានដល់ទៅបួន តែគេនៅតែហៅថាកង់បីដដែល
ជិះកង់បី, សូមហៅកង់បីឱ្យខ្ញុំផង!។
កងព័ន្ធ
ន.
[កង-ពាន់]
ពិធីបុណ្យទ្វាទសមាសសំគាល់ដោយទង់ជ័យចងបោះនៅទូក ទូកនោះចងពួរបោះយុថ្កានៅកណ្ដាលស្នាមប្រណាំងទូក-ង ដើម្បីឱ្យទូក-ងដែលប្រណាំងគ្នា ១ អុំខាងក្នុង ១ អុំខាងក្រៅ។
កងពល
ន.
[កង-ពល់]
អង្គភាពយោធាដែលមានរចនាសម្ព័ន្ធការងារតាមការកំណត់របស់ក្រសួងការពារជាតិ
កងពលតូច, កងពលធំ, កងពលធំអន្តរាគមន៍។
កងពលតូច
ន.
[កង-ពល់-តូច]
កងប្រដាប់អាវុធ ដែលមានឋានានុក្រមបន្ទាប់ក្រោមកងពលធំ។
កងពលធំ
ន.
[កង-ពល់-ធំ]
កងប្រដាប់អាវុធដែលមានឋានានុក្រមខ្ពស់ជាងគេ។
កងមាស
ន.
[កង-មាស]
ឈ្មោះស្រុកមួយឋិតនៅតាមទន្លេមេគង្គ រួមចូលក្នុងខែត្រកំពង់ចាម។

RAC Khmer Dictionary 2022

Data was extracted from Khmer Dictionary 2022 by Royal Academy of Cambodia. This is for research purpose only! Not for commercial use.

Downloads last month
76
Edit dataset card